សេវាកម្មធំទូលាយ និងមានទំនួលខុសត្រូវខ្ពស់៖

ក្នុងនាមជា ក្រុមហ៊ុនស្តង់ដារអន្តរជាតិ (ISO) Rose Plastics គឺជាជម្រើសដ៏សាកសម និងល្អបំផុត នាពេលបច្ចុប្បន្ននៅក្នុងទីផ្សារប្រទេសកម្ពុជា។ អតិថិជននាពេលកន្លងមក បានចែករំលែកបទពិសោធន៍ល្អៗជាច្រើន ក្នុងពេលប្រើប្រាស់ផលិតផល និង សេវាកម្មដែលយើងខ្ញុំបានផ្តល់ជូន ហើយមតិទាំងនេះបានជំរុញឲ្យពួកយើង អោយមានទំនុកចិត្តកាន់តែខ្ពស់ក្នុងការឈរជើងលើទីផ្សារចែកចាយ ទុយោ ​អេច ឌី ភី​​ អ៊ី (HDPE) និង បំពង់ទីបជ័រ (PVC) ក្នុងប្រទេសកម្ពុជា។ យើងមានសមត្ថភាពនិងលទ្ធភាព ក្នុងការផលិត ទុយោ​ទឹកជាច្រើនប្រភេទ ព្រមទាំងមាននាំចូល គ្រឿងដំណ គ្រប់ប្រភេទទៀត ហើយ Rose Plastics ក៏ផលិតដើម្បីនាំចេញទៅក្រៅប្រទេសផងដែរ។

ផលិតកម្មឆាប់រហ័ស និងទាន់ពេលវេលា៖

ក្នុងការងារផលិតកម្ម យើងធានាជូនដល់ អតិថិជនទាំងអស់ ចំពោះការផលិត និងការដឹកជញ្ជូន ទាន់ពេលវេលា ដើម្បបញ្ចប់គម្រោងរបស់សេវាករ អ្នកប្រើប្រាស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការទីផ្សារក៏ដូចជារក្សាទំនុកចិត្តរបស់អតិថិជន។

ការរក្សា និងបង្កើនគុណភាពផលិតផល

ផលិតផលដែលមានគុណភាពខ្ពស់ ព្រមទាំងមានការធានាត្រឹមត្រូវ គឺជាកិច្ចការចំបងរបស់ពួកយើង ហើយក្នុងនោះពួកយើងក៏ផ្តល់ជូននូវដំណោះស្រាយយ៉ាងល្អចំពោះអតិថិជន។ រាល់ទំនិញ និងផលិតផលដែលចេញពីក្រុមហ៊ុន​ Rose Plastics សុទ្ធតែអាចប្រើប្រាស់បានដល់ទៅរាប់សិបឆ្នាំ ព្រោះរៀងរាល់ការផលិតគឺសុទ្ធតែឆ្លងកាត់ការធ្វើតេស្តសាកល្បងដោយម៉ាស៊ីនស្វ័យប្រវិត្ត ជាមួយកេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុនដែលត្រូវបានទទួលស្គាល់តាមស្តង់ដារអន្តរជាតិ ISO យើងនឹងខំប្រឹងបន្ថែមទៀត ដើម្បីរក្សាកេរ្តិ៍ឈ្មោះព្រមទាំងបង្កើន ទំនុកចិត្តជូនអតិថិជន។

អំពីក្រុមហ៊ុន

ក្រុមហ៊ុន Rose Plastics ដើរតួចំបងក្នុងវិស័យឧស្សាហកម្មនៃការផលិតទុយោទឹកស្អាតនៅកម្ពុជា។

យើងត្រូវបានទទួលស្គាល់ថា ការជោគជ័យធំមួយរបស់យើង គឺការទទួលបានវិញ្ញាបនបត្រ ស្តង់ដារអន្តរជាតិ ISO 9001: 2015 ព្រមទាំងវិញ្ញាបនបត្រ ISO UKAS ពីចក្រភពអង់គ្លេស។  ក្នុងន័យនេះ ពួកយើងនឹងបន្តខំប្រឹងអោយកាន់តែខ្លាំងឡើង ដើម្បីបង្កើនគុណភាពផលិតផល និងរក្សាទំនាក់ទំនងរវាង និយោជក និង និយោជិក។

_MG_9969

ព័ត៌មានអំពីក្រុមហ៊ុន និងផលិតផល

នៅទំព័រនេះ ពួកយើងសូមបង្ហាញអំពីភាពជោគជ័យរបស់ក្រុមហ៊ុន ក៏ដូចជាសកម្មភាពរបស់ពួកយើងដែលត្រូវបានសរសេរនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ។ ពួកយើងតែម្នាក់មិនអាចនិយាយអោយបានទាំងអស់អំពីគុណភាពផលិតផលបានឡើយ ដូច្នេះ យើងត្រូវការការចូលរួមពីប្រព័ន្ធផ្សព្វផ្សាយ ដើម្បីអោយសេវាកម្ម និងឈ្មោះក្រុមហ៊ុនត្រូវបានគេស្គាល់កាន់តែច្រើនឡើងៗ។ ពួកយើងសង្ឃឹមថា នឹងអាចស្វែងរកអ្នកដែលពេញចិត្តនឹងការងាររបស់ពួកយើងក៏ដូចជាចង់ចូលរួមជាមួយពួកយើង។ ពួកយើងតែងតែឈានទៅមុខជានិច្ច ដូចនេះ ដៃគូរជំនួញពិតជាសំខាន់ចំពោះពួកយើង។

Rose grand opening ceremony