រឿងរ៉ាវរបស់ក្រុមហ៊ុន

រឿងរ៉ាវរបស់ក្រុមហ៊ុន

ក្រុមហ៊ុន Rose Plastics ដើរតួចំបងក្នុងវិស័យឧស្សាហកម្មនៃការផលិតទុយោទឹកស្អាតនៅកម្ពុជា។

យើងត្រូវបានទទួលស្គាល់ថា ការជោគជ័យធំមួយរបស់យើង គឺការទទួលបានវិញ្ញាបនបត្រ ស្តង់ដារអន្តរជាតិ ISO 9001: 2015 ព្រមទាំងវិញ្ញាបនបត្រ ISO UKAS ពីចក្រភពអង់គ្លេស។  ក្នុងន័យនេះ ពួកយើងនឹងបន្តខំប្រឹងអោយកាន់តែខ្លាំងឡើង ដើម្បីបង្កើនគុណភាពផលិតផល និងរក្សាទំនាក់ទំនងរវាង និយោជក និង និយោជិក។ ក្នុងពេលបច្ចុប្បន្ននេះ ក្រុមហ៊ុន អាចផលិត​ ទុយោ សម្រាប់ វិស័យសំណង់ ប្រព័ន្ធធារាសាស្ត្រ និងសម្រាប់បម្រើវិស័យកសិកម្ម។ សូមចូលទៅកាន់ទំព័រផលិតផល ដើម្បីស្វែងយល់បន្ថែម។

ពេលចាប់ផ្តើមដំបូង ស្ថាបនិករបស់ Rose Plastics បានមើលឃើញពី កង្វះខាតក្នុងទីផ្សារ ក៏ដូចជា សារៈសំខាន់នៃផលិតផលទុយោ ក្នុងការជួយអភិវឌ្ឍន៍ប្រទេស ជាពិសេសកង្វះខាតទុយោ​ និង បំពង់ទីបជ័រ សម្រាប់វិស័យសំណង់ និង កសិកម្ម។ បច្ចុប្បន្ននេះ វិស័យទាំងពីរ កំពុងរីកលូតលាស់ខ្លាំង ប៉ុន្តែទីផ្សារនៅខ្វះអ្នកផលិតជាច្រើន ដែលមានន័យថា ការបញ្ជាទិញមានច្រើន ប៉ុន្តែការផ្គត់ផ្គង់នៅមានកម្រិតទាបជាងឆ្ងាយ។ ដោយសារតែមានទស្សនៈវិស័យវែងឆ្ងាយ ស្ថាបនិករបស់ពួកយើង បានដាក់ចេញផែនការសកម្មភាព និងចាប់យកវិស័យនេះ ដើម្បីជួយផ្តល់សេវាកម្ម និង ផលិតផលដែលមានគុណភាព ហើយអាចទុកចិត្តបាន។ ក្នុងនោះផងដែរ ស្ថាបនិក Rose Plastics បានដាក់ចេញនូវគោលការណ៍ដ៏សមស្របមួយ នោះគឺ គ្រប់ទុយោ និង​ បំពង់ទីជ័រ ត្រូវតែមានគុណភាព និងរយៈពេលប្រើប្រាស់យូរអង្វែង។

ក្រុមហ៊ុន Rose Plastics បាន ក្លាយខ្លួនទៅជាក្រុមហ៊ុនដែលឈានមុខនៅក្នុងទីផ្សារ។ សម្រាប់ទីផ្សារក្នុងសុ្រកយើង នាពេលឥឡូវនេះត្រូវបានគេស្គាល់ថា​ ជាក្រុមហ៊ុនដែលមានជំនាញច្បាស់លាស់ ក្នុងការផលិត ទុយោទឹកស្អាតនិង​ ទុយោកសិកម្មជាដើម។

យើងបានផលិត និងចែកចាយ ដើម្បីផ្គត់ផ្គង់ ទុយោ និងបំពង់ទីបជ័រ សម្រាប់ស្ថានីយទឹកស្អាត (ទាំង ស្ថាបនរដ្ឋ និង ស្ថាបនឯកជន) ទូទាំងប្រទេស។ យើងបាននឹងកំពុងដើរតាមបាវចនារបស់យើង នោះគឺ ទឹកស្អាតសម្រាប់ប្រើប្រាស់ក្នុងផ្ទះ និង វិស័យនានា។ យើងក៏បានជួយលើកស្ទួយ ការប្រើប្រាស់ទុយោដែលមានគុណភាពខ្ពស់ សម្រាប់វិស័យកសិកម្ម ហើយយើងក៏សង្ឃឹមថា ក្រុមហ៊ុននឹងកាន់តែរីកធំៗនាពេលអនាគតដ៏ខ្លី។

បេសសកម្ម៖ ការផលិតទុយោរដែលល្អ និង មានគុណភាពខ្ពស់ អាចដឹកនាំអាវជីវកម​្មប្រកបដោយ សេវាកម្មល្អ សំរាប់អ្នកប្រើប្រាស់ សង្គម និង បរិស្ថាន។

ចក្ខុវិស័យ៖ ការផ្តល់ជូនទឹកស្អាតសម្រាប់អ្នកប្រើប្រាស់ និង វិស័យនានា។

_MG_9969
About-us-01