គុណភាព

ការធានាគុណភាព

ក្នុងនាមជាក្រុមហ៊ុនដែលទទួលបានវិញ្ញាបនបត្រ ISO UKAS ពីចក្រភពអង់គ្លេស យើងក៏ត្រូវតែអនុវត្តតាមស្តង់ដារ​ ISO 9001:2015​ ដូចគ្នា។ ក្នុងន័យនេះ យើងអនុវត្ត និងដើរតាម បទដ្ឋានបែប ស្តង់ដារ ដើម្បីរក្សាគុណតម្លៃរបស់ក្រុមហ៊ុន។ គ្រប់ផលិតផលរបស់ក្រុមហ៊ុន សុទ្ធតែជាផលិតផលដែលមានគុណភាព និងសេចក្តីទុកចិត្តខ្ពស់ពីអ្នកប្រើប្រាស់។ រាល់ផលិតផលដែលក្រុមហ៊ុន បានផលិត ត្រូវបានធ្វើការវាយតម្លៃ ផ្នែកគុណភាពយ៉ាងប្រុងប្រយ័ត្នផងដែរ មុននឹងឈានទៅកាន់ទីផ្សារ និងការប្រើប្រាស់ផ្សេងៗ។

លើសពីនេះផងដែរ ពួកយើងតែងតែផ្តល់ជូនសេវាកម្មដែលមានបទដ្ឋានច្បាស់លាស់នោះគឺ ពួកយើង តាមដានការបញ្ជាទិញ ការដឹកជញ្ជូន ព្រមទាំងការតំឡើងទុយោរ សម្រាប់ការប្រើប្រាស់ផ្សេងៗ ព្រមទាំងផ្តល់យោបល់សំខាន់ៗដើម្បីជួយអោយអតិថិជន មានទំនុកចិត្ត និងយល់កាន់តែច្បាស់ពីផលិតផល។ ទោះជាយ៉ាងណាក៏ដោយក៏ក្រុមហ៊ុន នឹងមិនផលិតឡើយនូវទំនិញ និងផលិតផលទាំងឡាយណាដែលត្រូវបានកែច្នៃខុសពីបទដ្ឋានដើម ព្រមទាំងផលិតផលដែលត្រូវបានប្រើប្រាស់ខុសបទដ្ឋាន។ ក្នុងន័យនេះ ពួកយើង នឹងបន្តជួយអតិថិជនអោយមានការយល់ដឹងអំពីការប្រើប្រាស់ និងផលិតផល ដើម្បីជៀសវាសពីការប្រើប្រាស់ខុស ក៏ដូចជាដើម្បីជួយបង្កើនគុណភាពសេវាកម្មរបស់ក្រុមហ៊ុន។​ យើងនៅទីនេះ ដើម្បីជួយសម្រាលការងាររបស់អតិថិជន ហើយប្រសិនបើអតិថិជនមានសំនួរ ពួកយើងនឹងឆ្លើយតបអោយបានទាន់ពេលវេលា។

quality-logo

ISO 9001-2015